(ភ្នំពេញ)៖ ថ្លែងប្រាប់កិច្ចពិភាក្សា Fresh Talk នាសប្តាហ៍មុននេះ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិសភាកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការងារក្នុងស្រុក បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាជន មិនចាញ់ការចេញទៅធ្វើការនៅក្រៅប្រទេសនោះទេ។
លោកបណ្ឌិតបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ពិចារណាធ្វើការងារក្នុងស្រុក ដ្បិតមានហានិភ័យទាប និងអាចជួយជំរុញចរន្តសេដ្ឋកិច្ចជាតិបានទៀតផង។
ខាងក្រោមនេះជាការលើកឡើងរបស់ លោកបណ្ឌិត ឈត ប៊ុនថង៖