(ភ្នំពេញ)៖ លោក សួ សែន សមសក្តិ (សេម) ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Maritime Group នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន។
ជាមួយនោះដែរ អ្នកឧកញ៉ា ហេង សិទ្ធី បានថ្លែងបញ្ជាក់ថា នៅពេលខាងមុខ ក្រុមហ៊ុន H Capital ដែលមានមូលដ្ឋាននៅសឹង្ហបុរី នឹងទិញយកក្រុមហ៊ុន Maritime Group ហើយនឹងមានគម្រោងវិនិយោគទ្រង់ទ្រាយធំ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំថ្មី សម្រាប់៥ឆ្នាំតទៅមុខទៀត៕