(ភ្នំពេញ)៖ ក្រសួងព័ត៌មានបានចេញសេចក្ដីថ្លែងការណ៍ចំនួន ៥ចំណុច ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនលោក ម៉ិច ដារ៉ា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងព័ត៌មានមានខ្លឹមសារទាំងស្រុងដូចតទៅ៖