(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៤ លើកទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាពីសភាពការណ៍ បទល្មើសព្រហ្មទណ្ឌ វិធានការបង្ការបង្រ្កាប បទល្មើស លួច ឆក់ ប្លន់ ដោយដាក់ចេញនូវវិធានការជំនាញ , ការងារគ្រប់គ្រងមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួន និងការងារគ្រប់គ្រងក្មេងទំនើងផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត លោកនាយរងផែនការងារនគរបាលព្រហ្មទណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ - ស្រាល , នាយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត លោកនាយរងការិយាល័យ លោកអធិការរង និងលោកផ្នែកយុត្តិធម៌ខណ្ឌទាំង១៤ផងដែរ៕