(ឡាវ)៖ ក្រសួងការបរទេសកម្ពុជា បានបង្ហាញលទ្ធផលជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃថៃ ដោយមេដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវមិត្តភាពយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ជំនួបនេះ បានធ្វើឡើង អំឡុងពេលជំនួបទ្វេភាគីនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍។

ខាងក្រោមនេះជាសេចក្តីប្រកាស៖