(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានឯកភាពបន្តកិច្ចសហការការលើការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បន្ថែមពីលើផលិតផលទេចរណ៍ដែលមានស្រាប់ ព្រមទាំងការពង្រឹងទីផ្សារនិងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម PATA នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។
កិច្ចពិភាក្សាបានផ្តោតលើផែនការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ បន្ថែមពីលើផលិតផលទេចរណ៍ដែលមានស្រាប់ ការពង្រឹងទីផ្សារនិងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងអំឡុងពេល High Season និងនៅ Green Season ទៅកាន់សកលលោកបន្ថែមទៀត៕