(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជួបសម្តែងការគួរសមជាមួយលោកស្រី Amanda Gorely ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលីសម្រាប់ការគាំទ្រដល់ភាពជាប្រធានរបស់កម្ពុជា និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា។
តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បន្តគាំទ្រដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា រួមទាំងគាំទ្របន្ថែមដល់ការងារបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
ជាមួយគ្នានោះ ប្រធានអនុសញ្ញាអូតាវ៉ា ក៏បានស្នើសុំដល់ប្រទេសអូស្រា្តលី ជួយជំរុញលើកទឹកចិត្តដល់ប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក ឱ្យគាំទ្រ និងចូលរួមជាមួយអនុសញ្ញាអូតាវ៉ា៕