(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រដ្ឋបាលខេត្តបាត់ដំបង នៅឯសាលប្រជុំសាលាខេត្តបាត់ដំបង។
វេទិកានេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួម លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព អង្គការដៃគូរអភិវឌ្ឍន៍ មន្រ្តីរាជការ ជំនាញ ពាក់ព័ន្ធ
ក្នុងសាលាខេត្ត ក្រុមប្រឹក្សាឃុំ សង្កាត់បានចូលរួមជាច្រើននាក់ទៀត។
នាឱកាសនោះដែរ តំណាងស្ថាប័ននីមួយៗ បានឡើងធ្វើបទបង្ហាញរៀងៗខ្លួន និងបានបញ្ចេញមតិ ពីបញ្ហាប្រឈមមួយចំនួន របស់ពួកគេ ដើម្បីឲ្យថ្នាក់ដឹកនាំជួយណែនាំ និងធ្វើដោះស្រាយបញ្ហាប្រឈមទាំងនោះរៀងៗខ្លួនផងដែរ។
លោកអភិបាលខេត្ត បានជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់នាំគ្នាចុះធ្វើវេទិកា ឲ្យបានរួចរាល់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ
ដើម្បីប្រមូលទិន្នន័យយកមកឆ្លងប្រជុំម្តងទៀត ដើម្បីធ្វើការសម្រេច និងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើពិនិត្យផង។
វេទិកានេះបានធ្វើឡើងមានគោលបំណងដើម្បី ពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយនិងការដាក់ចេញ នូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕