(ភ្នំពេញ)៖ គណៈប្រតិភូសមាគមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយចំនួន៨ ដឹកនាំដោយ លោក ហែម ប្រសើរ ប្រធានសមាគមអង្គការសង្គមស៊ីវិល បានបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ នាបណ្តាខេត្តកម្ពុជាចំនួន៤ នៅភូមិភាគឦសាន ក្នុងនោះរួមមាន ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះជាដើម។
ដំណើរទស្សនកិច្ច បានចាប់ផ្ដើមពីថ្ងៃទី១០ដល់ថ្ងៃទី៣១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រពន្ធ័ ដែលជាសមាជិក (ស័ម្ពន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៉ីវិល) ចំនួន១២ស្ថាប័ន និងគណបក្សនយោបាយចំនួន៨បក្ស រួមទាំងអតីតបេក្ខជនក្រុមប្រឹក្សាឃុំស្រុកមកពីគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរផងដែរ។
ដំណើរទស្សនកិច្ចទៅកាន់ខេត្តអភិវឌ្ឍន៍ទាំង៤ នោះគឺផ្ដោតសំខាន់ទៅលើគោលដៅមួយចំនួនដូចជា ១៖ ការបោះបង្គោលព្រំដែន, * ២៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ
* ៣៖ ជីវភាពរស់នៅរបស់ប្រជាជន
ក្រោយបញ្ចប់ដំណើរទស្សនកិច្ច អ្នកចូលរួមបានធ្វើការផ្សព្ធផ្សាយទៅកាន់ប្រជាជនទាំងក្នុង និងក្រៅប្រទេសអំពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល នៅខេត្តភូមិភាគឦសាន ដើម្បីការពារកុំឲ្យចាញ់បោកលើការញុះញង់របស់ជនជ្រុលនិយម អ្នកសារព័ត៌មាន ឬអង្គការដែលបម្រើនយោបាយឲ្យបរទេស ជាពិសេសជនក្បត់ជាតិ៣ជំនាន់៕