(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការយោធភូមិភាគទី២ បានផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ចំពោះសមានចិត្តនៃការចូលរួមរំលែកទុក្ខមរណភាព លោកឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២។
ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងនាយទាហាន នាយទាហានរង ពលទាហានទូទាំង យោធភូមិភាគទី២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្ញើសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារយើងខ្ញុំ ចំពោះមរណភាព ឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរង យោធភូមិភាគទី២ ត្រូវជាកូនប្រុសបង្កើត ជាទីស្រលាញ់របស់យើងខ្ញុំ។
ខ្ញុំបាទសូមគោរពសម្តែង នូវកតញ្ញូ កតវេទិតាធម៌ ដ៏ជ្រៀលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រៀលជ្រៅបំផុត ចំពោះរូបខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចនូវសមាណចិត្តដ៏ថ្លៃថ្លាឧត្តុងឧត្តមបំផុតរបស់សម្តេចទាំងទ្វេ។
តាំងនាមក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គា្ន ខ្ញុំសូមគោរពប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សា ព្រះមហាក្សត្រប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំង ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕