(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការយោធភូមិភាគទី២ បានផ្ញើលិខិតថ្លែងអំណរគុណសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះសមានចិត្តនៃការចូលរួមរំលែកទុក្ខមរណភាព លោកឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរងយោធភូមិភាគទី២។
ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងនាយទាហាន នាយទាហានរង ពលទាហានទូទាំងយោធភូមិភាគទី២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានផ្ញើសារលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារយើងខ្ញុំ ចំពោះមរណភាព ឧត្តមសេនីយ៍ត្រី ថា ដាណាន់ មេបញ្ជាការរង យោធភូមិភាគទី២ ត្រូវជាកូនប្រុសបង្កើត ជាទីស្រលាញ់របស់យើងខ្ញុំ។
ខ្ញុំបាទសូមគោរពសម្តែង នូវកតញ្ញូ កតវេទិតាធម៌ ដ៏ជ្រៀលជ្រៅបំផុតចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រៀលជ្រៅបំផុត ចំពោះរូបខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចនូវសមាណចិត្តដ៏ថ្លៃថ្លាឧត្តុងឧត្តមបំផុតរបស់សម្តេចទាំងទ្វេ។
តាំងនាមក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គា្ន ខ្ញុំសូមគោរពប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពរទាំង ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕