(កំពង់ធំ)៖ រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក ភួង ចន្ថា អនុរដ្ឋលេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី និងអភិបាលស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងចែកអំណោយ ជូនដល់ក្រុមកីឡាករអុំទូករបស់ស្រុកស្ទោង ដែលបានត្រៀមលក្ខណៈសម្រាប់អ៊ំអបអរសាទរ ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ធំនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤។

លោកបានផ្ដាំផ្ញើសួរសុខទុក្ខរបស់រដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង ក៏ដូចជាកីឡាករកីឡាករកីឡាការនីដែលបានលះបង់ និងចូលរួមអុំទូកនៅក្នុងឆ្នាំនេះ។

លោកបានណែនាំកីឡាករគ្រប់រូបត្រូវ មានវិន័យល្អ មានសាមគ្គីភាពផ្ទៃក៧ខ្ពស់រក្សាសុខភាពឱ្យបានល្អ និងមានរបបអាហារឲ្យបានត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន់ដើម្បីមានកម្លាំង និងថាមពលខ្លាំងក្លាក្នុងការប្រកួតប្រជែង ដើម្បីទទួលបាននូវជ័យជម្នះ និងពានជាកិត្តិយសរួមទាំងអស់គ្នា សម្រាប់ទូកស្រុកខ្ទង់ និងក្រុមការងារផងដែរ។

សូមបញ្ជាក់ថា ស្រុកស្ទោងមានទូកសរុបចំនួន៣ទូក មានកីឡាករកីឡាការិនីនិងកម្លាំងសរុបចំនួន១១៥នាក់ ហើយទូកនីមួយៗទទួលបាននូវទឹកសុទ្ធ ២០កេស ត្រីខរ ៣កេស ទឹកក្រូច ១០កេស អង្ករ២បេ គោជល់ ១០កេស មី៣កេសនិងថវិកា១លានរៀល៕