(កណ្តាល)៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ នៃរដ្ឋបាលក្រុងអរិយក្សត្រ បានរៀបចំពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់១២ឆ្នាំ នៃការយាងសោយព្រះទិវង្គត នៅសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល។

តាមនាមរដ្ឋបាលក្រុងអរិយក្សត្រ កូនចៅ ចៅទួត ចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហស្ថដ៏មហិមាដែលសម្តេចតា សម្តេចតាទួត មានចំពោះជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងទាំងអស់គ្នា៕