(ព្រះសីហនុ)៖ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបេីកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព ឆ្នាំ២០២៤ ដល់តំណាងសមាគមន៍ក្រុមអ្នករត់រឺម៉កកង់៣ (សមាគមន៍សម្ព័ន្ធសេដ្ឋកិច្ច និងរុឺម៉កសន្តិភាព ) និងសមាជិកចំនួន៤៥នាក់ ក្នុងគោលបំណងបញ្ជ្រៀបចំណេះដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក និងចែកចំណាំងផ្លាត។
កម្មវិធីយុទ្ធនាការនេះ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្រោមការចង្អុរបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គអង្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ និងមន្ត្រីដំណាងមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត កម្មវិធីនេះធ្វើឡើងក្នុងសាលប្រជុំរបស់សមាគមន៍សម្ព័ន្ធសេដ្ឋកិច្ច និងរុឺម៉កសន្តិភាព ដែលស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្នុងបទបង្ហាញនេះ នគរបាលជំនាញយើងមានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើងដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះដែរលោកសុំណូមពរដល់ប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»៕