(បន្ទាយមានជ័យ)៖ ឧបាសិកា នូ ម៉ាឡា ដែលត្រូវជាម្ដាយបង្កើតលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលមរណភាពនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៖១១នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

សពនេះតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រយៈពេល៧ថ្ងៃ។ ដំណឹងដ៏ក្រៀមក្រំនេះ ទុកជាសេចក្តីគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ញាតិមិត្តជិត ឆ្ងាយនៃសព អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព៕