(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានបញ្ជាក់ឱ្យដឹងថា គ្រុប Telegram ដែលក្រុមអនាមិកបង្កើតដាក់ឈ្មោះថា «អគ្គលេខាធិការដ្ឋាន CMC INVESTMENTS» ដោយប្រើ Logo ក្រសួងសេដ្ឋកិច្ច គឺគ្រុបបោកប្រាស់ សូមបងប្អូនប្រុងប្រយ័ត្ន។
លោកបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចមិនមានបង្កើតក្រុមវិនិយោគបែបនេះទេ៕