(ភ្នំពេញ)៖ ឯកឧត្តម ឈា ហន ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមលើមុខងារបច្ចុប្បន្ន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
សូមជំរាបថា បច្ចុប្បន្ន ឯកឧត្តម ឈា ហន ជារដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង។