(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម តំណាងក្រុមគ្រួសារនៃសព ឯកឧត្តម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ, អនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលមានសមានចិត្ត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងឧត្ដុង្គឧត្តម បានអញ្ជើញចូលរួមដោយផ្ទាល់ ឬចាត់គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបានផ្ញើសាររំលែកទុក្ខដ៏សែនក្រៀមក្រំ។ នេះបើតាមសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
កាយវិការដ៏ប្រពៃខាងលើនេះ បានសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវសមានចិត្តគោរព ស្រលាញ់រាប់អានដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងញាតិមិត្តជិតឆ្ងាយទាំងអស់ចំពោះសព ឯកឧត្តម នាយ
ឧត្តមសេនីយ៍ សែម សុវណ្ណនី។
មជ្ឈមណ្ឌលជាតិ និងក្រុមគ្រួសារនៃសព សូមចងចាំជានិច្ចនូវសមានចិត្តដ៏ផូរផង់ និងមនោសញ្ចេតនាដ៏ឧត្ដុង្គឧត្តមនេះ។
ជាទីបញ្ចប់ មជ្ឈមណ្ឌលជាតិ និងក្រុមគ្រួសារនៃសព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី សូមប្រសិទ្ធពរជ័យ សិរីមង្គលបវរមហាប្រសើរ សូមគោរពជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមប្រកបដោយ
ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕