(ភ្នំពេញ)៖ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រមទាំងព្រះសង្ឃទាំងអស់នៅក្នុងវត្ត លង្កាព្រះកុសុមារាម នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានឧបត្ថម្ភអង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាដល់អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង សម្រាប់បម្រើឱ្យកិច្ចការងារមនុស្សធម៌។
ពិធីទទួលបានធ្វើឡើងក្រោមវត្តមានលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ព្រមទាំងសហការី។
សម្រាប់ទាំងនេះរួមមាន៖ អង្ករ ១តោន, ទឹកក្រូច ៥០កេស, មីម៉ាម៉ា ៥កេសធំ, តែ ១១កេសធំ, ទឹកសុទ្ធ ៥០កេស, ទឹកដោះគោ ៧កេសធំ, ស្ករស ១០កេសធំ, សម្ភារៈផ្ទះបាយ ៣៧ឈុត, បច្ច័យចំនួន ៤,០០០,០០០រៀល សរុបសម្ភារៈទាំងអស់ខាងលើជាបច្ច័យចំនួន ៣២,៤៧៦,០០០រៀល។
ក្នុងនាមអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង សូមសម្តែងនូវការអរព្រះគុណយ៉ាងក្រៃលែងជូនចំពោះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រមទាំងព្រះសង្ឃទាំងអស់នៅក្នុងវត្ត លង្កាព្រះកុសុមារាម ដែលបានឧបត្តម្ភមកដល់អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង និងសូមគោរពជូនពរសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល និងព្រះសង្ឃគង់នៅក្នុងវត្តលង្កាព្រះកុសុមារាម ទាំងអស់ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕