(កំពង់ចាម)៖ ខណៈពិធីបុណ្យចេញព្រះវស្សា ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅក្រុងកំពង់ចាមកំពុងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ឃើញថាប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដែលទិដ្ឋភាពនេះរឹតធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់បន្ថែមទៀតពីតម្លៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ក៏ដូចជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម។
គួរជម្រាបថា រដ្ឋបាលខេត្តកំពង់ចាមបាននិងកំពុងរៀបចំពិធីបុណ្យចេញព្រះវស្សា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល១ថ្ងៃ១យប់ ព្រមទាំងបានត្រៀមរៀបចំពិព័រណ៍ផលិតផល និងសមិទ្ធផលពិសេសៗប្រចាំខេត្ត។
នាឱកាសនោះដែរ បណ្ដាញសារព័ត៌មាន Fresh News បានជួបសម្ភាសជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រះធម្មសាលវង្ស សា វីរ: ព្រះវិន័យធរគណខេត្តកំពង់ចាម ជាព្រះគ្រូបដ្ឋនវង្សាចារ្យ ព្រះអនុគណក្រុងកំពង់ចាម និងជាព្រះគ្រូចៅអធិការវត្តខេមវ័ន ហៅវត្តបឹងស្នាយ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀតដែលបានចូលរួមទស្សនាកម្សាន្តនាឱកាសនោះ។
ដូច្នេះសូមទស្សនានូវវីដេអូសម្ភាសន៍ដូចតទៅ៖