(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ មកលេងកម្សាន្ដក្នុងពិធីអុំទូកដែលរដ្ឋបាលខេត្តបានរៀបចំ រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដូចបណ្ដាឆ្នាំកន្លងទៅដែរ ដើម្បីជាការអបអរសាទរថ្ងៃចេញព្រះវស្សា ក្រោមម្លប់នៃសុខសន្ដិភាព។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រៀងរាល់ឆ្នាំរដ្ឋបាលខេត្តបាត់ដំបង តែងតែរៀបចំពិធីអុំទូក និងការប្រគុំតន្ដ្រីនៃឡើង ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។ លោកបន្ដថា ការរៀបចំនេះក៏ផ្ដល់ឱកាសឲ្យអាជីវករ ឬអ្នកលក់ដូរទទួលបាននូវផលចំណេញផ្នែកសេដ្ឋកិច្ច និងមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ។
ទន្ទឹមគ្នានេះ លោកបានអំពាវនាវដល់ចំណុះទូកទាំងអស់ ត្រូវរក្សានូវក្របសីលធម៌ក្នុងការប្រកួត ពោលត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដោយត្រូវគិតថា ការប្រកួតប្រជែងនេះដើម្បីតែភាពសប្បាយរីករាយប៉ុណ្ណោះ។ ដោយឡែក លោកក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេសយុវជន។
សូមស្ដាប់ការលើកឡើងរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង៖