(សៀមរាប)៖ អ្នកសង្កេតការណ៍គណបក្សសង្រ្គោះជាតិ ឃុំខ្នាស់ចំនួន ៣រូប, បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំស្វាយស ចំនួន ២រូប, បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំចារឈូក ចំនួន ១ រូប, អ្នកសង្កេតការណ៍គណបក្សសង្រ្គោះជាតិ ស្រុកក្រទ្បាញ់ ចំនួន ៥រូប, អ្នកសង្កេតការណ៍គណបក្សភ្លើងទៀន ស្រុកក្រទ្បាញ់ ចំនួន ២រូប នៅក្នុងខេត្តសៀមរាប សរុបចំនួន ១៣រូប បានប្រកាសផ្តាច់ខ្លួនពីបក្សរបស់ខ្លួន ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ចាត់ រាល់ចលនាទាំងឡាយ ដែលនាំមកនូវភាពវឹកវរក្នុងសង្គមតាមរយៈការញុះញង់ របស់ក្រុមជនក្បត់ជាតិផងដែរ។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្ម ភាពនយោបាយទៅមុខបន្តទៀត។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស មិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕