(ប៉ារីស, បារាំង)៖ រថយន្តអគ្គិសនីដ៏ប្រណីតភាព និងបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន AITO ចំនួន៣ប្រភេទរួមមានរថយន្ត AITO 9, AITO 7 និង AITO 5 ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍រថយន្តលើកទី៩០ នាទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងពិព័រណ៍រថយន្តកណ្តាលក្រុងប៉ារីស ប្រទេសបារាំង មានរថយន្តអគ្គិសនីជាច្រើនក្រុមហ៊ុនពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិកជាដើម ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នោះ។ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន AITO ទាំង៣ប្រភេទ ក៏ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍នេះផងដែរ។
ជាមួយការរចនារូបរាងធំទូលាយ ខ្ពស់ និងបំពាក់ជាមួយបច្ចេកវិទ្យាទំនើបសម្រាប់ការបើកបរ កៅអីមានប្រព័ន្ធម៉ាស្សាប្រកបដោយផាសុខភាពជាដើមនោះ ធ្វើឱ្យរថយន្តអគ្គិសនីរបស់ AITO ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នោះ។
សូមបញ្ជាក់ថា ដើម្បីចូលរួមក្នុងពិព័រណ៍នេះ ក្រុមហ៊ុន AITO បានសម្រេចជ្រើសយកការធ្វើដំណើរលើចម្ងាយផ្លូវ ១៥,០០០គីឡូម៉ែត្រ ដោយប្រើពេល៣៨ថ្ងៃ និងឆ្លងកាត់បណ្តាប្រទេសចំនួន១២ ដោយចាប់ផ្តើមចេញពីរោងចក្រក្នុងក្រុងឆុងឈីង ប្រទេសចិន ឆ្ពោះមកកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងដំណើរលើចម្ងាយផ្លូវ ១៥,០០០គីឡូម៉ែត្រនេះ បានរំលេចពីសមត្ថភាពដ៏អស្ចារ្យនៃរថយន្តអគ្គិសនី AITO។ កាន់តែពិសេសនោះ គឺរថយន្តម៉ាក AITO 9 ដែលជាសមាជិកសំខាន់នៅក្នុងកម្មវិធី «Eurasian Tour with AITO» ត្រូវបានដាក់តាំងបង្ហាញ។ AITO 9 បានបំពេញបេសកកម្មដ៏វែងឆ្ងាយពីទីក្រុងឆុងឈីង ប្រទេសចិន ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយការបង្ហាញពីសមត្ថភាពយ៉ាងអស្ចារ្យនៃម៉ាករថយន្ដរបស់ AITO ដែលបានបើកឆ្លងកាត់ស្ថានភាពផ្លូវស្មុគស្មាញ និងស្ថានភាពលំបាក។
ជាពិសេសនៅក្នុងតំបន់ដែលពិបាករកកន្លែងបញ្ចូលភ្លើង រថយន្ដអាចរក្សាបានការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន ដែលជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់រថយន្តអគ្គិសនី ក្នុងអំឡុងព្រឹតិ្តការណ៍ «Eurasian Tour with AITO»។ តែទោះជាយ៉ាងណា បច្ចេកវិទ្យា Range-extender របស់ AITO បានជម្នះលើដែនកំណត់នៃការបញ្ចូលភ្លើង ហើយផ្តល់នូវបទពិសោធន៍នៃការបើកបររថយន្តអគ្គិសនីសុទ្ធ។ វាបានដោះស្រាយការព្រួយបារម្ភជាមួយមុខងារបើកបរផ្លូវឆ្ងាយ ដោយសារតែមានបំពាក់ រចនាសម្ព័ន្ធរូបរាងដ៏រឹងមាំអាគុយ 5-layer battery insulation រួមទាំងមុខងារសុវត្ថិភាពសកម្មចំនួន២០ ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវប្រកបដោយសុវត្ថិភាព។
បច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ AITO បានបង្ហាញនូវសារៈសំខាន់សម្រួលដល់អ្នកបើកបរ និងជួយសម្រាលភាពនឿយហត់ក្នុងការធ្វើដំណើរផ្លូវឆ្ងាយលើរយៈចម្ងាយផ្លូវ ៨,៨០០គីឡូម៉ែត្រនៃការធ្វើដំណើរសរុប ១៥,០០០គីឡូម៉ែត្រ។ ជាងនេះទៅទៀត ប្រព័ន្ធចតរថយន្តឆ្លាតវៃរបស់ AITO បានបង្ហាញនូវដំណើរការដ៏ប៉ិនប្រសប់ដោយធ្វើឱ្យអ្នកបើកបរងាយស្រួលក្នុងការចតរថយន្ត ទោះកន្លែងចតតូចចង្អៀតក៏ដោយ។ ជាមួយជំនួយបញ្ជាការចតពីចម្ងាយ អ្នកបើកបរអាចជ្រើសរើសកន្លែងចតរថយន្ត និងអនុញ្ញាតឱ្យរថយន្តបញ្ចប់ដំណើរការដោយស្វ័យប្រវត្តិ ដែលជាមុខងារមួយបានទាក់ទាញការចំណាប់អារម្មពីប្រជាជននៅតាមតំបន់ដែលកម្មវិធីដំណើរកម្សាន្តត្រូវឆ្លងកាត់។
ក្នុងនាមជារថយន្ដអគ្គិសនីឆ្លាតវៃ AITO 9 បានបង្ហាញពីដំណើរការដ៏អស្ចារ្យរបស់ខ្លួននៅក្នុងស្ថានភាពដ៏លំបាកអំឡុងការធ្វើដំណើរ។ រថយន្ដនេះបានប្រឈមមុខនឹងកាលៈទេសៈ លំបាកៗ ស្ថានភាពស្មុគស្មាញ សីតុណ្ហភាពក្ដៅ និងតំបន់ខ្ពង់រាប រហូតដល់តំបន់វាលខ្សាច់។ ដោយមានបំពាក់បច្ចេកវិទ្យាទំនើប និងមុខងារសុវត្ថិភាពដ៏ទូលំទូលាយ សមត្ថភាព របស់ AITO 9 បានឆ្លងកាត់ការធ្វើតេស្ដយ៉ាងហ្មត់ចត់។ ដោយទទួលបានការគាំទ្រពីអតិថិជន និងទីផ្សារ ក្រុមហ៊ុនទទួលបានការបញ្ជាទិញរថយន្ដ AITO 9 ច្រើនជាង ១៤០,០០០គ្រឿង ហើយក្នុងនោះមាន ១០០,០០០គ្រឿង ត្រូវបានលក់ចេញក្នុងរយៈពេល៩ខែ បន្ទាប់ពីប្រកាសដាក់លក់ ដោយជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការលក់ក្នុងចំណោម ម៉ូដែលដែលមានតម្លៃលើសពី ៦០,០០០អឺរ៉ូក្នុងទីផ្សាររបស់ចិន។
ដោយឡែក រថយន្ដ AITO 7 វិញ អាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅនឹងគ្រប់ស្ថានភាពនៃការធ្វើដំណើរជាលក្ខណៈគ្រួសារ។ មានការកោតសរសើរយ៉ាងខ្លាំង ក្នុងអំឡុងព្រឹត្តិការណ៍ «Eurasian Tour with AITO» សម្រាប់សម្រាប់កន្លែងអង្គុយប្រកបដោយផាសុខភាព ដោយភ្ជាប់ជាមួយនូវកៅអីម៉ាស្សាទាំងមុខ និងទាំងក្រោយ ដែលអាចកាត់បន្ថយភាពអស់កម្លាំងនៅពេលបើកបរតាមផ្លូវ។ រថយន្តនេះមានបំពាក់ពោងសុវត្ថិភាពចំនួន៨ និងអាគុយមានសមត្ថភាពខ្ពស់ ដើម្បីធានាសុវត្ថិភាព ក្នុងគ្រប់លក្ខខណ្ឌទាំងអស់។
សម្រាប់ AITO 5 គឺជារថយន្តប្រភេទ Sport SUV ធុនកណ្តាលទាន់សម័យ ដែលមានការរចនាម៉ូតបែបស្ព័រ និងមាននឹងរូបរាងស្អាត ហើយមានកម្លាំងខ្លាំង។ រថយន្ដនេះអាចការបង្កើនល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៥វិនាទី។ ទាក់ទងនឹងលក្ខណៈពិសេសដ៏ឆ្លាតវៃ រថយន្ដនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយអ្នកបើកបរ ការចតដោយស្វ័យប្រវត្តិ កំណត់កន្លែងចតពីចម្ងាយដែលនាំឱ្យអ្នកបើកបរទាំងមានភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរឡើង។
រថយន្ដរបស់ AITO មានលក្ខណៈពិសេសស្នូលចំនួន៤រួមមាន៖ សុវត្ថិភាព និងឆ្លាតវៃ, ថាមពលអគ្គិសនីចម្រុះ, កន្លែងអង្គុយអាចផ្លាស់ប្ដូរបាន និងភាពវៃឆ្លាតឈានមុខ។ កម្មវិធីទាំងនេះគាំទ្រ ជម្រើសថាមពលច្រើនក្នុងរួមមាន Super Range-extended Electric, Battery Electric និង Ultra Hybrid។ វាគឺកម្មវិធីតែមួយគត់នៅក្នុងឧស្សាហកម្ម ដែលអាចប្រើបានជាមួយប្រព័ន្ធថាមពលថ្មីទាំង៣ ដែលផ្តល់នូវបទពិសោធន៍នៃការបើកបរដោយ «រីករាយ ងាយស្រួល និងសុវត្ថិភាព» សម្រាប់អ្នកបើកបរ។
សូមបញ្ជាក់ថា រថយន្តអគ្គិសនី AITO ទាំង៣ប្រភេទនេះ នឹងចាប់ផ្តើមលក់លើទីផ្សារកម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ លោកអ្នកអាចទាក់ទងសាកសួរព័ត៌មាន និងពិនិត្យរថយន្តដោយផ្ទាល់នៅទីតាំងក្រុមហ៊ុន SDB ដែលជាក្រុមហ៊ុនចែកចាយរថយន្តប្រណីតៗនៅក្នុងប្រទេសកម្ពុជា ស្ថិតលើមហាវិថីសហព័ន្ធរុស្សុី ទល់មុខក្រសួងពាណិជ្ជកម្ម៕