(ឡាវ)៖ សមាសភាពគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។

កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤រួមមាន៖

១៖ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការអនុម័តរបាយការណ៍នៃកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខរដ្ឋអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ាលើកទី១៣ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥។

២៖ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកទឹកចិត្តនូវកិច្ចសហប្រតិបត្តិការសភាក្នុងកិច្ចខិតខំប្រឹងប្រែងដាក់បញ្ចូលឌីជីថល ដើម្បីផ្តល់ភាពអង់អាចដល់ប្រជាជន និងធានានូវកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព។

៣៖ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់ការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្ននៃអាស៊ាន ក្នុងចំណោមសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន

៤៖ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕