(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានផលិតវីដេអូ ស្តីពីសហគមន៍តំបន់ការពារធម្មជាតិ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិកម្ពុជា។ ក្រសួងបរិស្ថាន ក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាល និងមន្ត្រីរបស់ខ្លួន មានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន លើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។

ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារ និងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាព្រៃឈរ ដើម្បីរកចំណូល»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖