(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អាមេរិកខ្លួនមួយជិះទូក២ ក្នុងទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ ហើយមូលហេតុដែលអាមេរិកទទួលស្គាល់គោលនយោបាយចិនតែមួយ តែក៏ជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ ក៏ព្រោះតែកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ ការលើកឡើងរបស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាខាងលើបានបញ្ជាក់ទៀតថា អាមេរិកតែងតែប្រើប្រាស់តៃវ៉ាន់ ដើម្បីឱ្យចិនឈឺក្បាល ហើយចំណាយទាំងប្រាក់ និងអាវុធ ដើម្បីធ្វើសមយុទ្ធគម្រាមទៅលើតៃវ៉ាន់ ខណៈឯតៃវ៉ាន់ដើម្បីការពារខ្លួនក៏ត្រូវទិញអាវុធទំនើបៗពីអាមេរិកដូចគ្នា។ រឿងនេះហើយ ដែលនាំឱ្យអាមេរិក ទទួលបានផលចំណេញលើភាពតានតឹងរវាងចិន និងតៃវ៉ាន់ ដែលអាចជាផ្នែកមួយបង្ករការរំខានដល់សេដ្ឋកិច្ចរបស់ចិន។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖