(ភ្នំពេញ)៖ លោកបណ្ឌិត សឺន សំ អ្នកវិភាគគោលនយោបាយនៃររាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកក្នុងប្រវត្តិសាស្រ្ត សម្រេចផាត់តៃវ៉ាន់ ចេញពីកៅអីអង្គការសហប្រជាជន ហើយប្រគល់កៅអីនោះទៅឱ្យចិន ដើម្បីឱ្យចិនរួមដៃជាមួយខ្លួនផ្ដួលរំលំអតីតសហភាពសូវៀត ដោយមិនខ្វល់អំពីតៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ជាមួយគ្នានេះអ្នកវិភាគគោលនយោបាយនៃររាជបណ្ឌិត្យសភាកម្ពុជាខាងលើបានបន្ថែមថា សហរដ្ឋអាមេរិកនៅឆ្នាំ១៩៧២ ដើម្បីយកចិត្តមិនត្រឹមតែប្រគល់កៅអីអង្គការសហប្រជាជាតិឱ្យចិននោះទេ តែថែមទាំងបានទទួលស្គាល់នូវគោលនយោបាយចិនតែមួយទៀតផង ចំណុចនេះហើយ ដែលធ្វើឱ្យតៃវ៉ាន់ មិនអាចក្លាយជារដ្ឋឯករាជ្យ និងត្រឹមតែជាផ្នែកមួយនៃទឹកដី របស់ប្រទេសចិន។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖