(ភ្នំពេញ)៖ ក្រុមកីឡាករគុនល្បុក្កតោកម្ពុជាបានចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។
គូររំឭកថា កាលពីខែមេសា ឆ្នាំ២០២៤កន្លងមក អ្នកសម្តែងនិងកីឡាករសៅលីញបានមកសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ When Shaolin Meets Bokator at Angkor នៅលើទឹកដីសៀមរាប-អង្គរ។ លើកនេះ ក្រុមសម្ដែងល្បុក្កតោកម្ពុជាបានទៅជួបសៅលីញនៅវិហារសៅលីញ ខេត្តហឺណាន ប្រទេសចិនវិញម្តង។
សូមទស្សនាការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា៖