(ភ្នំពេញ)៖ ក្រុមហ៊ុនស៊ីប៊ី ឡាយហ្វ៍ អ៉ីនសួរេន ម.ក (CB Life Insurance Plc.) បានចេញសេចក្តីជូនដំណឹង ប្រកាសបិទអាជីវកម្មទាំងស្រុង របស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រុមហ៊ុនស៊ីប៊ី ឡាយហ្វ៍ អ៉ីនសួរេន ម.ក បានការបញ្ចប់ដំណើរការអាជីវកម្មជាផ្លូវការ និងការជំរះបញ្ជីរដោយស្ម័គ្រចិត្តរបស់ក្រុមហ៊ុនខ្លួន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អតិថិជន ដៃគូសហការ ព្រមទាំងម្ចាស់បំណុលទាំងអស់ ជ្រាបជា ព័ត៌មាន និងសហការ ។ រាល់ការទាមទារណាមួយ សូមធ្វើការទំនាក់ទំនងតាមអាស័យដ្ឋានរបស់ក្រុមហ៊ុន និងលេខទូរសព្ទ័លេខ ០២៣ ៩៨៦ ៩៩៩ ឬតាមរយៈអ៊ីម៉ែល [email protected]"។