(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិបានលើកឡើងថា យោងតាមស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ននេះ បើទោះជាចិន មានការគម្រាមច្រើនទៅលើដែនកោះតៃវ៉ាន់ យ៉ាងណាក៏មិនអាចមានការវាយប្រហារដើម្បីគ្រប់គ្រងដែនកោះតៃវ៉ាន់នោះឡើយ។ ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោក ម៉ារ យ៉ារិទ្ធិ បើទោះជាតៃវ៉ាន់ មានអាមេរិកជាសម្ព័ន្ធមិត្តក៏ពិតមែន ប៉ុន្តែតៃវ៉ាន់ ក៏ខ្លាចការគម្រាមរបស់ចិនមិនតិចនោះដែរ ដោយសារតែអំណាចយោធារបស់ចិនដែលនៅកៀកជាមួយតៃវ៉ាន់ ដែលអាចក្រសោបយកតៃវ៉ាន់ ត្រឹមមួយពព្រិកភ្នែក។ ខណៈដែលចិន ត្រូវគិតដោយមានការប្រុងប្រយ័ត្នមុននឹងធ្វើការវាយប្រហារសង្រ្គបទៅលើតៃវ៉ាន់ ដើម្បីបញ្ចៀសសង្រ្គាមអូសបន្លាយដូចរុស្ស៊ី និងអ៊ុយក្រែន។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ពីការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ ជាបន្តសូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖