(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើទោះជាចិន ជាមហាអំណាចសេដ្ឋកិច្ចទី០២ និងជាមហាអំណាចយោធាទី០៣ នៅលើពិភពលោកយ៉ាងណាក្ដី ប៉ុន្តែការវាយសង្រ្គបដើម្បីគ្រប់គ្រងដែនកោះតៃវ៉ាន់ គួរតែមានការពិចារណាឱ្យបានវែងឆ្ងាយ មុនសម្រេចធ្វើសង្រ្គាមលើដែនកោះតៃវ៉ាន់។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោកបណ្ឌិត ស៊ឺន សំ សង្រ្គាមអាចផ្ទុះឡើងភ្លាមៗ ប៉ុន្តែការបញ្ចប់សង្រ្គាម គឺមិនមានជារឿងងាយស្រួលនោះទេ ចិនអាចងាយស្រួលក្នុងការវាយប្រហាសង្រ្គបលើតៃវ៉ាន់ ប៉ុន្តែបើសិនជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ លូកដៃចូលក្នុងសង្រ្គាមនេះ នោះវានឹងអូសបន្លាយរយៈពេលយូរដូចគ្នានឹងវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបន្តអស់រយៈពេល៣ឆ្នាំកន្លងមកនេះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖