(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ និងភាពតានតឹងរវាងចិន និងតៃវ៉ាន់ មិនបានជាប់ពាក់ព័ន្ធ និងតំបន់មជ្ឈិមបូព៌ានោះឡើយ តែវាជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះ បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោក ម៉ារ យ៉ារិទ្ធិ ការបោះឆ្នោតនៅអាមេរិកមិនត្រឹមតែជាប់ពាក់ព័ន្ធភាពតានតឹងនៅអាស៊ីបូព៌ានោះទេ តែថែមទាំងជាប់ពាក់ព័ន្ធនឹងវិបត្តិនៅមជ្ឈិមបូព៌ា ក៏ដូចជាសង្រ្គាមរ៉ាំរ៉ៃ រវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ នៅក្នុងករណីដែលសហរដ្ឋអាមេរិកគណបក្សប្រជាធិបតេយ្យជាប់ឆ្នោតនាងពេលខាងនោះ នោះស្ថានភាពពិភពលោកមិនខុសពីបច្ចុប្បន្ននោះឡើយ ប៉ុន្តែបើសិនជាលោក ដូណាល់ ត្រាំជាប់ឆ្នោតនោះភាពរ៉ាំរ៉ៃនៅក្នុងតំបន់មួយចំនួននឹងត្រូវបិទបញ្ចប់។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖