(ត្បូងឃ្មុំ)៖ បើយើងធ្វើដំណើរពីផ្លូវជាតិលេខ៧ ប្រមាណ១៨គីឡូម៉ែត្រនឹងទៅដល់ទន្លេចាម។ ទន្លេចាមមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា និងវៀតណាម។ ផ្នែកខ្លះនៃទន្លេចាមជាទឹកដីកម្ពុជា និងផ្នែកខ្លះជាទឹកដីវៀតណាម ផ្អែកទៅលើខណ្ឌសីមា។ ទន្លេចាម ជាប់ឃុំចំនួនពីរ គឺឃុំទន្លូង និងឃុំជាំក្រវៀន ស្រុកមេមត់ ក្នុងនោះមានភូមិចំនួន៦ គឺភូមិកោះថ្ម ភូមិចង្គំក្រោម និងភូមិចង្គំកណ្តាល (ឃុំទន្លូង) ចំណែកឃុំជាំក្រវៀន មានភូមិត្រដោក ភូមិស្រែលើសែនជ័យ និងភូមិសាទុំ។ ក្បាលទឹកទន្លេចាមហូរពីស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក នៃប្រទេសវៀតណាម។

ចាប់តាំងពីប្រទេសវៀតណាមយកនគរចម្ប៉ា ឈ្មោះទន្លេចាមមានលំនាំមកពីប្រទេសចម្ប៉ា ដែលប្រជាជនចាមរត់ភៀសខ្លួនមកនៅតាមដងទន្លេ បន្ទាប់ពីវៀតណាមចូលទៅគ្រប់គ្រង។ ក្រោយមកទន្លេចាម ខណ្ឌសីមាម្ខាងម្នាក់រវាងកម្ពុជា និងវៀតណាម។ ជនជាតិចាមកាលពីជំនាន់ឆ្នាំ៤២ ឆ្នាំ៤៣ និង៤៤ រហូតដល់៥១ និង៥៤។ ចាមពីនគរចម្ប៉ាមករស់នៅស្រែតាចាម ឬស្រែអំពិលលើទឹកដីខ្មែរ តាមអ្នកស្រុកភូមិហៅថា ស្រែតាចាម។ ស្រែតាចាម គឺប្រជាជនចាមមករស់នៅបន្ទាប់ពីភៀសខ្លួន អំឡុងពេលមានសង្គ្រាមជាមួយវៀតណាម។ កន្លែងចាមរស់នៅមានឈ្មោះស្រែតាចាម ឬស្រែអំបិលតាំងពីចាមភៀសខ្លួនពីសង្គ្រាម។

នៅឆ្នាំ១៩៧០ នៅតំបន់ទន្លេចាមទទួលរងការទម្លាក់គ្រាប់យ៉ាងធ្ងន់ធ្ងរ រួមទាំងប្រជាជនរស់នៅក្បែរទន្លេចាម ជាពិសេសឃុំទន្លូង និងឃុំជាំក្រវៀន ស្រុកមេមត់ ជាប់ជាមួយព្រំប្រទល់វៀតណាម។ ទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ ប៉ុន្តែរណ្តៅគ្រាប់មិនទាន់រលុប។

ជនជាតិចាមត្រូវបានផ្លាស់ចេញពីស្រែតាចាម ត្រឡប់ទៅរស់នៅខាងស្រុកក្រូចឆ្មា និងមួយផ្នែកទៀតនៃប្រទេសកម្ពុជា។ ចាប់ពីពេលនោះតំបន់ទន្លេចាម លែងមានមនុស្សរស់នៅ។

មុនសម័យសង្គ្រាម ឈ្មោះ តាភិ ជាមេឃុំទន្លូង បានចូលទៅធ្វើស្រែបន្ត ក្រោយពីជនជាតិចាមចាកចេញអស់។ អំឡុងឆ្នាំ១៩៧៥-១៩៧៨ តំបន់ទន្លេចាមជាកន្លែងសមរភូមិក្តៅ មានការវាយប្រហារគ្នារវាងខ្មែរក្រហមនិងវៀតណាម។ ក្រោយមក តាភិ ឈប់ធ្វើមេឃុំទន្លូង ហើយតាហង្ស បន្តធ្វើជាមេឃុំទន្លូង រហូតក្រោយឆ្នាំ១៩៧៩។

កាលពី១៥ឆ្នាំមុន ប្រជាជនខ្មែរដែលរស់នៅក្បែរទន្លេចាមអាចទៅនេសាទត្រីដោយសេរី ព្រោះកាលមុនសម្បូរត្រីគ្រប់ប្រភេទ។ រដូវខែវស្សាទឹកចាប់ផ្តើមហក់ឡើង ប្រជាជននាំគ្នាទៅនេសាទតាមបែបប្រពៃណី។ បច្ចុប្បន្ន នៅតំបន់ទន្លេចាម មានប្រជាជនខ្មែរមករស់នៅតាមផ្ទៃដីតិចតួច ព្រោះនៅដាច់ស្រយាលពីទីប្រជុំជន ណាមួយការនេសាទមានការហាមឃាត់រវាងប្រទេសខ្មែរ និងវៀតណាម៕