(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញ​សេចក្ដី​ជូនដំណឹង​​ស្តី​ពី​ការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​របស់​នាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល​ នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌មក​ទីស្ដីការ​ក្រសួង​យុត្តិធម៌​វិញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។

តាមរយៈសេចក្តីជូនដំណឹង ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ «នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ បានផ្លាស់ប្តូរទីតាំងធ្វើការពី
សណ្ឋាគារកាំបូឌីយ៉ាណា បន្ទប់លេខ១ ជាន់ផ្ទាល់ដី ទៅទីស្ដីការក្រសួងយុត្តិធម៌ ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយមហាវិថីសម្តេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខព្រះបរមរាជវាំង) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌៖