(កំពង់ឆ្នាំង)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង មានសមុច្ច័យប្រភេទកាក់ចំនួន១៥៥៧ ដែលបានរកឃើញកាលឆ្នាំ២០១២ នៅទីតាំងវត្តបឹងខ្នារ ស្ថិតក្នុងភូមិវត្ត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងនោះ កាក់បារាំង ឥណ្ឌូចិន មានចំនួនច្រើន ហើយមានអាយុពីឆ្នាំ១៨៩១ ដល់ឆ្នាំ១៩១១។ ក្រៅពីកាក់បារាំង យើងក៏បានរកឃើញកាក់ខ្មែរដែរ ដែលផលិតនៅឆ្នាំ១៨៦០ ហើយសរសេរពាក្យថា «ក្រុងកម្ពុជា...» នៅខាងមុខ៕