(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិ
លើការផ្ដល់អាហាររូបករណ៍សិក្សា ការផ្តល់ការងារជូននិស្សិតកម្ពុជា ។ពិធីចុះអនុស្សរណៈនេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកល
វិទ្យាល័យភ្នំពេញអន្តរជាតិ និងលោក ណាត់ថៈផុង កែវត្រៈគូលផុង នាយកគ្រប់គ្រងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។
ក្នុងកិច្ចសហប្រតិបត្ដិការនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ PPIU–PTT (CAMBODIA) LTD. ហើយបានឯកភាពគ្នាលើចំណុចសំខាន់ៗ រួមមាន៖ ផ្ដល់អាហាររូបករណ៍ ១០០% សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំពេញ និងក្លាយជាបុគ្គលិកបម្រើការងារនៅហាង Café Amazon for Chance រួមទាំងទទួលបានប្រាក់បៀវត្សរ៍សម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់ពួកគេផងដែល៕