(ម៉ាឡេស៊ី)៖​ លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា​ និងប្រធានគណៈប្រតិភូគណៈវិស្វករកម្ពុជា បានដឹកនាំគណៈប្រតិភូវិស្វករកម្ពុជា ចូលរួមសន្និសីទនៃស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤២ នៅទីក្រុងSABAH ប្រទេសម៉ាឡេស៊ី​ រយៈពេល​ ៣ថ្ងៃ​ ចាប់ពីថ្ងៃទី​២២-២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖​ចែករំលែកការរីកចម្រើនអាស៊ានជាមួយនឹងបដិវត្តកម្មឌីជីថល វិស្វកម្មឆ្លាតវ័យ និងដំណោះស្រាយបៃតង (CHARITING ASEAN GROWTH WITH DIGITAL TRANSFOMATION, SMART ENGINEERING AND GREEN SOLUTION) ។

នាឱកាសនោះលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកណ្តាល និងជាអនុប្រធានវិស្វករកម្ពុជា តំណាងលោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំសមាជិកយុវវិស្វករកម្ពុជាចូលរួមកិច្ចប្រជុំអង្គការសហព័ន្ធយុវវិស្វករអាស៊ាន YEAFEO នៅសាលសន្និសីទSICC នៅទីក្រុង SABAH ។

ជាមួយគ្នានោះ​ អង្គការសហព័ន្ធវិស្វកម្មអាស៊ាន AFEO ក៏បានផ្តល់វិញ្ញាបនបត្រវិស្វករអាស៊ានជូនលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកណ្តាល និងជាអនុប្រធានយុវវិស្វករកម្ពុជាផងដែរ៕