(កណ្តាល)៖​ លោកជួន​ សុបញ្ញា​ តំណាងអយ្យការអមសាលាដំបូង​ខេត្តកណ្ដាល បានធ្វើការចោទប្រកាន់ទៅលើជនសង្ស័យ៩រូប ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនចំនួន៧០កញ្ចប់ នៅស្រុកកៀនស្វាយ និងចៅក្រមបានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។

នេះបើតាម​ លោក ខា​ ដែន​ណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្ត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

អ្នកនាំពាក្យដដែល បានអះអាងថា ជនសង្ស័យត្រូវបានចោទប្រកាន់ជាបទល្មើសជួញដូរ​ រក្សាទុក្ខ​ ចាត់ចែងនិងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល និងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ តាមបញ្ញាត្តមាត្រា៤០ ,មាត្រា៤២ និងមាត្រា៤៥នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមជម្រាបថា សមត្ថកិច្ចស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ០៩នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតវត្ថុតាងថ្នាំញៀន៧០កញ្ចប់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទីចំណុចភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនសង្ស័យទាំងអស់ចំនួន១៤នាក់ ស្រី១នាក់ (ឃាត់ខ្លួន៩នាក់ ស្រី១នាក់ គេចខ្លួន៥នាក់)៖
១- ឈ្មោះ វី ដាវុទ្ធ ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ជួញដូរឃាត់ខ្លួន)
២- ឈ្មោះ រិទ្ធ ចាន់មុន្នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ជួញដូរឃាត់ខ្លួន)។
៣- ឈ្មោះ វង់ ដេត ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល (ជួញដូរឃាត់ខ្លួន)។
៤- ឈ្មោះ យិន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិកណ្តាលឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរមិនពិត(ជួញដូរឃាត់ខ្លួន)។
៥- ឈ្មោះ ជឿន កន្និដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅបណ្តោះអាសន្ន ភូមិចន្លក់ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរបំរើការខារ៉ាអូខេ (ប្រើប្រាស់ឃាត់ខ្លួន)។
៦- ឈ្មោះ ធឿន បូរីហៅភ្នែកបី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅ ភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល(ប្រើប្រាស់ ឃាត់ខ្លួន) ។
៧- ឈ្មោះ នុត ភារម្យហៅបឺត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅ ភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល (ប្រើប្រាស់ឃាត់ខ្លួន )។
៨- ឈ្មោះ ធឿន សុថាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុមានទីលំនៅភូមិប្រមាឃុំកំពង់ដំរីស្រុកឆ្លូងខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ប្រើប្រាស់ ឃាត់ខ្លួន) ។
៩- ឈ្មោះគង់ សុមនោភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិ ទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ប្រើប្រាស់ឃាត់ខ្លួន ) ។
១០- ឈ្មោះ ពេជ្រ ភារម្យ ហៅក្រឹមភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល(ជួញដូរ គេចខ្លួន )។
១១- ឈ្មោះ ពៅមករា ហៅកយភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅ ភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល(ជួញដូរ គេចខ្លួន)។
១២- ឈ្មោះ មៀចភារិទ្ធ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល(ជួញដូរ គេចខ្លួន)។
១៣- ឈ្មោះ សូត្រ ណារត្ន័ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល(ជួញដូរគេចខ្លួន) ។
១៤- ឈ្មោះ យឹម ចាន់ណារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរមិនពិត(ជួញដូរគេចខ្លួន)៕