(ភ្នំពេញ)៖ ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក (CB General Insurance Plc.) បានចេញសេចក្តីជូនដំណឹង អំពីដំណើរការអាជីវកម្មដូចធម្មតា។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រុមហ៊ុន ស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក នៅតែបន្ដដំណើរការពេញលេញ ជាមួយនឹងដើមទុនរឹងមាំ និងប្ដេជ្ញាបន្ដផ្ដល់សេវាកម្មប្រកបដោយគុណភាពល្អជូនអតិថិជនរបស់យើង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អតិថិជន ដៃគូសហការទាំងអស់ ជ្រាបជាព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមអាស័យដ្ឋានរបស់ក្រុមហ៊ុន និងលេខទូរសព្ទ័លេខ ០២៣ ៨៩០ ៩៩៩ ឬ ១៨០០-២០៨៣៨៨ (ដោយឥតគិតថ្លៃ) ឬតាមរយៈអ៊ីម៉ែល [email protected] ។