(ស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ទី៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ លោក ទឹម វ៉ាន់នឿន ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)សាខាខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ SME បានអញ្ជើញអធិបតីក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាលស្តីអំពី «ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស»។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន ពីរថ្ងៃគឺ ថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង៤:០០ ល្ងាច នៅមន្ទីរឧស្សាហកម្មខេត្តស្វាយរៀង វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រថវិការពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែរបានរៀបចំដោយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC)និង ក្រុមហ៊ុន ថេឡឺន អុិចសឺឡិនស៍ ឌីវេឡុបមុិន ផាតនើរ (TEDP)ដើម្បីបណ្ដុះបណ្ដាលជំនាញ ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សជូនដល់ម្ចាស់សហគ្រាស ចំនួន២៥នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ ក្រោមអធិបតីភាពលោកប្រធានសាខា លោកអនុប្រធានមន្ទីរ និងអ្នកគ្រូបង្គោលផងដែរ។