(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់សង្កាត់ទាំង៧ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ។
ក្នុងនោះ មានការចូលរួមសម្របសម្រួលពីលោក ប្រធានមន្ទីរផែនការ និងទីចាត់ការផែនការ និងវិនិយោគរាជធានីភ្នំពេញ ព្រមទាំង លោក-លោកស្រី អភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, មន្ទីរជំនាញជុំវិញសាលារាជធានីភ្នំពេញ, អង្គការសង្គមស៊ីវិល, លោក/លោកស្រី ប្រធានការិ.ទាំង១១ និងមន្ត្រីពាក់ព័ន្ធ, លោកចៅសង្កាត់ទាំង៧ ស្មៀន និងលោក-លោកស្រី មេភូមិទាំង៥៤ផងដែរ៕