(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ណបានអញ្ជើញចូលរួមកម្មវិធីបុណ្យសិល្បៈអាស៊ានឆ្នាំ២០២៤ (ASEAN Festival of Arts 2024) ដែលបានរៀបចំឡើងនៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។
ព្រឹត្តិការណ៍នេះ មានការចូលរួមសម្តែងពីសិល្បករនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះក្រុមសិល្បករនៃសាលាមធ្យមវិចិត្រសិល្បៈ ក៏បានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍នេះផងដែរ។
សូមជម្រាបថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ានលើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងដៃគូសន្ទនា (The Eleventh Meeting of the ASEAN Ministers Responsible for Culture and Arts and Related Meetings with Dialogue Partners) ក្រោមប្រធានបទ «ចងស្ពានវប្បធម៌ ដើម្បីកសាងអនាគត៖ ឯកលក្ខណៈភាពក្នុងពហុលក្ខណៈ (Bridging Cultures, Building Futures: Unity in Diversity)»៕