(ភ្នំពេញ)៖ អស់រយៈពេលជាង៣ឆ្នាំហើយ ដែលមីយ៉ាន់ម៉ាស្ថិតនៅក្នុងការដឹកនាំដោយរបបសឹក បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធា នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ទម្លាក់លោកស្រី អោង សានស៊ូជី ចេញពីតំណែង។ មកដល់ពេលនេះយើងនៅមិនទាន់ឃើញមានដំណោះស្រាយណាមួយត្រូវបានយកទៅអនុវត្តន៍នៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះឡើយ សូម្បីតែដំណោះស្រាយកុងសុងស៊ីស ៥ចំណុចដែលអាស៊ានបានស្នើទៅមេដឹកនាំយោធាមីយ៉ាន់ម៉ា ក៏មិនមានការអនុវត្តន៍ដែរ។
តើការធ្វើជាប្រធានប្ដូរវេនអាស៊ានរបស់ម៉ាឡេស៊ីនាឆ្នាំ២០២៥ខាងមុខនេះ អាចស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ាដែរ ឬទេ?
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ Fresh Talk មានវាគ្មិនកិត្តិយស២រូប ដែលនឹងអញ្ជើញចូលរួមបកស្រាយគឺ៖
- លោកបណ្ឌិត ប្រាក់ សម្ផស្ស អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ
- លោក ថោង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕