(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយអង្គការ Cambodia Vision Inc. ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ក្រៅពីការសាទរនូវវត្តមានដ៏កក់ក្តៅរបស់លោអភិបាលខេត្ត ពីសំណាក់ប្រជាពលរដ្ឋ ដោយឡែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលី ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសន្យាថា នឹងរៀបចំកម្មវិធីនេះ សារជាថ្មីម្ដងទៀត នៅលើទឹកដីខេត្តកំពង់ចាម នាពេលខាងមុខ។
គួរបញ្ជាក់ថា ការផ្តល់សេវា ពិនិត្យ ព្យាបាល និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ខាងលើនេះ បានចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែតុលា ដោយមានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តផ្សេងៗ ប្រមាណជិត៥.០០០នាក់ បានមកទទួលសេវនេះផងដែ៕