(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងភរិយា ព្រមទាំងនាយទាហាន នាយទាហានរង ពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីទាំងអស់ព្រមទាំងប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្ដើមធ្វើបុណ្យកឋិនមហាសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តគិរីសោភ័ណ ( អូរភ្លង ) ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្តទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា។
ពិធីនដង្ហែអង្គកឋិនទាននេះបានធ្វើឡើងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ និងភរិយា បានប្រគេនបច្ច័យដែលបានពីអង្គកឋិនមហាសាមគ្គី ប្រគេនព្រះសង្ឃតម្កល់ទុកកសាងក្នុងទីអារាមចំនួន ៥៨,៩៥០,០០០រៀល។