(ភ្នំពេញ)៖ យុវជន ហេង សំណាង បានថ្លែងម្តងហើយម្តងទៀតអំពី ការបើកវាំងនន នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយម របស់បុគ្គលទណ្ឌិតក្បត់ជាតិ សម រង្ស៊ី អស់ពីបង្កើតប្រឌិតញុះញង់ក្រឡៃការពិត ពីរឿងមួយចូលរឿងមួយ សួរថា តើបានប្រយោជន៍អ្វីពិតប្រាកដជូនសង្គមជាតិ?
-ការបំផុសបំពុលសង្គមរបស់ទណ្ឌិតក្បត់ជាតិគ្នានអ្វីក្រៅពីបំពេញមហិច្ឆតាប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតគូរពីសកម្មជនរបស់ខ្លួនឡើយ ទន្ទឹមមានសក្ខីកម្មជាច្រើនបានលាតត្រដាងការពិតពីនយោបាយអាក្រក់របស់គាត់។
-ជាកត្តាធ្វើឲ្យប្រជាជនខ្មែរ និងអតីតសកម្មជនរបស់ខ្លួន ដែលធ្លាប់រងគ្រោះនយោបាយទុច្ចរិត បានដឹងពីក្រយៅ ពិសេសពួកគេបានផ្តាច់ខ្លួនចេញពីទណ្ឌិតក្បត់ជាតិ សម រង្សុី ទៅវិញ។
ជាការពិតណាស់សម្រាប់ប្រជាជនខ្មែរ និងយុវជនសង្គមសុីវិល រួមក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាលបក្សនយោបាយ អង្គការសង្គមសុីវិលនានា បានចេញមុខបកអាក្រាត និងឆ្លើយតបទៅវិញជាបន្តបន្ទាប់ ក្នុងន័យ «យើងរួមគ្នាកម្ចាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់ជ្រុលនិយម ឲ្យអស់ចេញពីកម្ពុជា» ជាចុងក្រោយក្រុមយុវជនសង្គមសុីវិល នៅតែបន្តចូលរួមគ្រប់សកម្មភាព គ្រប់ទម្រង់ ដើម្បីបន្តការចូលរួមក្នុងការថែរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍ឲ្យខានតែបាន៕