(ភ្នំពេញ)៖ សំឡេងរបស់ លោក សុខ គឹមសេង អនុប្រធានគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សកម្លាំងជាតិ ត្រូវបានគេទម្លាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ ដោយបកអាក្រាតអំពីអំពើពុករលួយ បក្ខពួកនិយម និងការប្រមូលលុយរបស់គណបក្សភ្លើងទៀន។
ខាងក្រោមនេះជាសម្រង់សំដីសំខាន់ៗរបស់ លោក សុខ គឹមសេង៖
បោះឆ្នោតឆ្នាំ២០១៨ ពេលយើងកំពុងឈឺចាប់ គេបង្កើតគណបក្សនយោបាយឡើងដើម្បីចូលរួមបោះឆ្នោត។ បង្កើតមកហើយ គ្រាន់តែអ្នកប្រជាធិបតេយ្យទៅក្បែរ ជេរអ្នកប្រជាធិបតេយ្យតែម្តង ដើម្បីការពារផលប្រយោជន៍ខ្លួនឯង ផលប្រយោជន៍គ្រួសារ ប៉ុន្តែដល់ពេលបោះឆ្នោត ប្រជាពលរដ្ឋមិនបានជឿជាក់ឯណា អត់មានជឿជាក់ទេ ចង់អួតចង់អីឯណាមានឪឥស្សរជន ធ្លាប់នេះធ្លាប់នោះគឺអត់។ ប៉ុន្តែទីបំផុត សូម្បីតែកន្លះកៅអីក៏អត់បាន អីចឹងបានបោះឆ្នោតហើយ ឆ្នាំ២០២៣ ឡេមឡឺមៗ ចូលរួម(ជាមួយបក្ខភ្លើងទៀនទៅ) អត់ចង់បានអីទេ សុំតែឈរលេខមួយនៅព្រៃវែងទេ ឥឡូវបានរបស់គេមែន ឯងតស៊ូចង់ងាប់ ស៊ុន ចន្ធី តស៊ូរហូតដល់ជាប់គុក ស្រាប់តែព្រឹទ្ធសភា គេអឹងហឺយ វ៉ៃក្បិនចូលព្រឹទ្ធសភា អាអ្នកតស៊ូបងប្អូនមានស្គាល់ទេ? សម្ព័ន្ធៗៗៗ។
ឥឡូវខ្ញុំប្រាប់បងប្អូន ឃើញគេទៅប្រជុំ កុំគិតថាគេមានកម្លាំងច្រើនដូចពួកកម្លាំងជាតិ ទៅនេះគឺភ័យទេ ទៅខ្លាចគេដកទេ ក្រៅពីក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាស្រុកប៉ុន្មាននាក់ អត់មានអ្នកទៅទេ។ អាប៉ិមួយដែលសម្លត់បងធី (ស៊ុន ចន្ធី) គេនិយាយថា «ឥឡូវនេះមានថ្នាក់ដឹកនាំខេត្តជាច្រើនមកជម្រាបគាត់ថា ឥឡូវនេះឯកឧត្តមអើយ ជើងក្រោមទៅអស់ហើយ គាត់និយាយក្នុង Live ថាទៅហើយ មួយក្រុមគេទៅគណបក្សមានលុយមានអំណាច ហើយមួយក្រុមធំទៀតគេទៅគណបក្សគ្នាយើង។
សម្រាប់ខ្ញុំណាបងប្អូន ខ្ញុំអត់មានបារម្ភអីទេ អ្នកណានៅជាមួយយើង យើងតស៊ូជាមួយគ្នា ហើយបើគាត់នៅជាមួយយើងមិនបាន យើងអរគុណគាត់ទៅ ប៉ុន្តែជាទស្សនៈខ្ញុំ បងប្អូនកុំយកទស្សនៈដេញតាមសេះ ឈប់យកយុទ្ធសាស្ត្រដេញចាប់សេះ «យើងយកយុទ្ធសាស្ត្រដាំស្មោះឱ្យល្អ ដើម្បីឱ្យសេះមកស៊ីស្មៅ»។
«ដាំស្មៅបានល្អមិនអីទេ អាស្មៅព្រឹទ្ធសភា៩ សល់តែ៣ ស្អុយអស់៦ អាស្មៅក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សា ក្រុមប្រឹក្សាខេត្តជិត៧០០នាក់ សល់តែ៣០០នាក់ទេ ស្អុយអស់ជាង៣០០ អានេះតែមួយឆ្នាំទេ ចុះបោះដាំ៣ឆ្នាំ ស្មៅប៉ុណ្ណឹង នឹងសល់ប៉ុណ្ណា។
សូមផ្តាំកម្លាំងជាតិបើចេញហើយវ៉ៃរបងយ៉ាងស្អាត សេះអត់ទៅណា មិនត្រឹមតែរបងទេ ស្មៅរបស់កម្លាំងជាតិ ប្រឹងស្មៅ សេះគេៗចេះថែខ្លួនឯងអត់ចេះថែសេះផងហ្នឹង ខ្លួនឯងថែតែផលប្រយោជន៍ ចែកតែផលប្រយោជន៍ឈ្លោះគ្នាតែផលប្រយោជន៍ ហែកហួរគ្នាតែរឿងផលប្រយោជន៍ អត់គុណធម៌ អ្នកតស៊ូពិតប្រាកដអត់ទទួលបានផលប្រយោជន៍ អ្នកមកឡេមឡឺមតិចតួចបានចងក្បិនចូលព្រឹទ្ធសភា ខ្លួនឯងអ្នកដាំស្មៅងាប់អ្នកប្រជាធិបតេយ្យ ក្មេះ។ ក្រុមប្រឹក្សាខេត្តមិនដឹងមកពីណា សុទ្ធតែពួកមានភ័ព្វសំណាង មិនបានបញ្ចេញញើសឈាមកម្លាំងតស៊ូផង គណបក្សកម្លាំងជាតិដែលជាអ្នកតស៊ូពិតប្រាកដខ្ពើម ផលប្រយោជន៍ដែលគ្មានគុណធម៌ ។
អ្វីដែលសំខាន់ គឺស្មៅរបស់កម្លាំងជាតិគឺការគាំទ្រពីប្រជាពលរដ្ឋ ស្មៅរបស់កម្លាំងជាតិនឹងដុះស្គុះស្គាយនៅឆ្នាំ២០២៧។
បងប្អូនពីថ្ងៃនេះទៅកុំភ័យ គណបក្សយើងមានលុយគ្រប់គ្រាន់បរិបូរណ៍ ដើម្បីដំណើរការអត់បាច់ពឹងនរណាមកពីណាទេ ចុម! អ្នកសេដ្ឋកិច្ចអីចឹងមែន អ្នកសេដ្ឋកិច្ចឡើងកាន់តំណែងគឺលុយ ប៉ុន្តែបូកចុះបូកឡើងលុយមកពីណា គឺលុយបានមកពីក្រុមប្រឹក្សា៧ម៉ឺនម្នាក់ មួយខែ៧ម៉ឺន គុណនឹងសមាជិកទាំងអស់ គឺ១ខែជាង១ម៉ឺនដុល្លារ រឿងអីមិនបរិបូរណ៍ អូ !ពួកនេះគំនិតសេដ្ឋកិច្ចមែន។
«តុលាការគេអត់អនុវត្តប្តឹងរក្សាការពារ ពួកសេដ្ឋកិច្ច មេសេដ្ឋកិច្ច គិតតែរឿងលុយម៉ង អ៊ឹចឹងខ្ញុំគ្រាន់តេជម្រាបសួរថាបងបប្អូនកុំរំជើបរំជួលរួបរួមគ្នាអី រួបរួមតែក្បាល ៥នាក់ ប៉ុន្តែមានតែក និងក្បាល ហើយខ្លួនមកកម្លាំងជាតិអស់ហើយ ចាំមើលចាប់ពីឆ្នាំ២០២៥ ទៅ ចាប់ផ្តើមស្រុះគ្នាទៅ គណបក្សកម្លាំងជាតិ នឹងប្រកាសគ្រប់ខេត្តក្រុងទាំងអស់ ហើយយុទ្ធសាស្ត្រដែលក្រុមប្រឹក្សាឃុំ អត់មក ក្រុមប្រឹក្សាឃុំអត់មក ក្រុមប្រឹក្សាឃុំដាក់ឈ្មោះប្រពន្ធគាត់មក យើងធ្វើបានជោគជ័យ នៅបាត់ដំបង បន្ទាយមានជ័យ ខ្ញុំក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតខ្ញុំអត់ទៅទេ ប៉ុន្តែ ខ្ញុំនៅមានស្មារតី ចង់ចូលរួមជាមួយកម្លាំងជាតិ»។
«អ៊ឹចឹងទី១ ខ្ញុំដាក់ឈ្មោះខ្ញុំទៅប្រឆាំងនឹងច្បាប់ អ៊ឹចឹងខ្ញុំដាក់ឈ្មោះប្រពន្ធខ្ញុំ ឬកូនខ្ញុំ មិនមែនគ្មានអំណាចទេ ដើម្បីបង្ហាញសក្ខីភាពថា ខ្ញុំបានចូលរួម ហើយទី២ កូនចៅខ្ញុំ ដែលមិនមែនជាក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យមកក្នុងបញ្ជីកម្លាំងជាតិទាំងអស់ អាហ្នឹងរាល់កិច្ចការងារប្រជុំ គាត់អ្នកចាត់ចែង ក្រុមប្រឹក្សាឃុំអ្នកចាត់ចែងឱ្យចូលរួមទាំងអស់»។
«ឧទារណ៍ប៉ះមកឃុំខ្ញុំ ខ្ញុំក្នុងកូតាភ្លើងទៀនមែន ប៉ុន្តែ បងប្អូនប្រជុំមែនខ្ញុំឱ្យហៅបងប្អូនមកជុំក្នុងកម្លាំងជាតិ អាហ្នឹង ហៅថាចូលរួមប្រជុំដោយឆន្ទៈ នៃការទទួលខុសត្រូវ អ៊ឹចឹងគាត់បានប្រឹងប្រែងសម្រាប់ការងាររបស់គណបក្សកម្លាំងជាតិ ហើយនៅឆ្នាំ២០២៧ គឺគាត់ត្រូវចូល ឈរនៅក្នុងបញ្ជីក្នុងកម្លាំងជាតិទាំងអស់ យើងជជែកតាមគុណសម្បត្តិរបស់ជាតិ»។