(កំពង់ស្ពឹ)៖ លោក ឯក បេន ប្រធានស្ដីទីគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ក្រោយចាញ់បោកជនក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី បានប្រកាសផ្ដាច់ខ្លួន និងលាឈប់ពីតួនាទីក្នុងបក្សប្រឆាំង និងគោរពស្នើសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានភ្ញាក់រលឹក ក្រោយចាញ់ល្បិចកល ទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងគោរពថ្លែអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់រូបលោកមានសេរីភាពជួបជុំគ្រួសារ បងប្អូន លោកសច្ចាថា និងស្មោះត្រង់ ចូលរួមជាគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕