(ភ្នំពេញ)៖ លោក Shigeru Ishiba ដែលទើបជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់ជប៉ុន បានផ្ញើសារថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារអបអរសាទរក្នុងឱកាសដែលលោកចូលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីពេលថ្មីៗនេះ។

ក្នុងសារលិខិតនោះ ប្រធានគណបក្សសេរីប្រជាធិបតេយ្យ (LDP) របស់ជប៉ុន បានបញ្ជាក់ថា ក្រោម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ប្រទេសជប៉ុនមានបំណងសហការសកម្មជាមួយសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

ខាងក្រោមនេះជាសារលិខិតថ្លែងអំណរគុណរបស់ប្រធានគណបក្សសេរីប្រជាធិបតេយ្យ (LDP) របស់ជប៉ុន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន៖