(បាត់ដំបង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចូលទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែងសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលមានអាយុកាល១១៩ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៤ និងជាអតីតសាលាខេត្តបាត់ដំបង។

សូមជម្រាបថា សារមន្ទីរនេះត្រូវបានគេចាត់ទុកថា ជាកន្លែងប្រមូលផ្តុំនូវគ្រប់ផ្ទាំងទស្សនីយភាព ដែលរួមបញ្ចូលនូវផ្នែកវប្បធម៌ សិល្បៈ ចម្លាក់ ក្បូរក្បាច់រចនា និងសំណង់ស្ថាបត្យកម្មដ៏ល្អឯកផងដែរ៕